본문 바로가기 대메뉴 바로가기

About YESAN

ធ្វើដំណើរប្រកបដោយភាពរីករាយ សម្រស់យ៉េសានទាំង 8

HOME ព័ត៌មានទាក់ទងនឹងការរស់នៅ អាហារ និងការស្នាក់នៅ ធ្វើដំណើរប្រកបដោយភាពរីករាយ សម្រស់យ៉េសានទាំង 8

អាហារតំណាងឱ្យយ៉េសាន " ម្ហូបទាំង 8 របស់យ៉េសាន "ដំណើរកម្សាន្តមិនគួររំលង! វា​គឺ​ជា​ការ​ប្រមាញ់​ ​រសជាតិម្ហូប​ពេល​ធ្វើ​ដំណើរ។

តំបន់ទេសចរណ៌របស់ស្រុកយ៉េសាននិមួយៗ សុទ្ធតែមានរសជាតិប្រចាំតំបន់ដូចជា ឆ្អឹងជំនី គោ(beef ribs), ត្រីខយ៉េតាំង (crucian carp), បបរត្រីទឹកសាបយ៉េតាំង (freshwater fish porridge), ពោះវៀនគោអាំង ស៊ាមដារី(sapdari giblets), ម្ហូបប្រពៃណីកូរ៉េ (Sudeoksa mountain chaejeongsik), បាយស៊ុបយ៉េសាន (Yesan market soup), មីស៊ុបយ៉េសាន (Yesan noodles), និងសាច់គោអាំងយ៉េសាន (Gwangsi Korean beef)។

사진1

រូបទី 1 ឆ្អឹងជំនីរគោយ៉េសានបែបប្រពៃណី

ម្ហូបដំបូងដែលត្រូវណែនាំគឺ 'ស៊ុបឆ្អឹងជំនីរគោយ៉េសាន' ដែលត្រូវបានរៀបចំដោយប្រើតែ សាច់គោ កូរ៉េពិសេស ដែលផលិតនៅតំបន់ដ៏ស្រស់ស្អាតរបស់យ៉េសាន យើងចម្អិនវាជាមួយឆ្អឹង ជំនីរគោដែល មានរសជាតិស្រទន់ៗ។ លាយជាមួយគ្រឿងផ្សំទឹកស៊ុម ហើយរំងាស់ជាមួយភ្លើង តិចៗទៅ​ក្នុង​រយៈ​ពេល​ជាក់លាក់មួយ​។ ច្រមុះរបស់អ្នកនឹងក្រេបបានក្លិនសាច់ដ៏ឈ្ងុយឆ្ងាញ់ ដូចគេកំពុងអាំងសាច់គោ ដោយស្វ័យប្រវត្តិ។ រំងាស់អស់រយៈពេលយ៉ាងយូរ ទីបំផុតយើងអាច ភ្លក់នូវរសជាតិ និងក្លិនដែល យើងចង់បាន។ 'ស៊ុបឆ្អឹងជំនីរគោយ៉េសាន' ជាម្លូបដែលផ្តល់ភាព រីករាយដល់ញាណទាំងប្រាំរបស់ អ្នក!! បើអ្នកមកដល់ទីនេះហើយ មិនបានភ្លក់រសជាតិនេះ ដោយខ្លួនឯង អ្នកនឹងមិនអាចដឹងបាន នោះទេ។

사진2

រូបទី 2 ត្រីគល់រាំងខយ៉េតាំង

បើអ្នកជាអ្នកចូលចិត្តស្ទូតត្រី អ្នកច្បាស់ជាធ្លាប់មកកំសាននៅ បឹងយ៉េតាង។ នៅទីនេះ អ្នកអាចភ្លក់នូវ រសជាតិត្រីគល់រាំងខ ដែលមានរសជាតិស្រាល ស្រួលទំពារ និងស្ងួតល្អ។ ជាធម្មតាយើង មិនសូវ បរិភោគ ត្រីទឹកសាបនោះទេ តែត្រីខនេះមានរសជាតិហឹលតិចៗ និងស្ងួតត្រូវជាមួយ នឹងស្រាវមួយ កែវ។ ជាត្រីដែលចាប់នៅបឹងយ៉េតាំងដែលថ្លា និងស្អាតធ្វើអោយ វាមានរសជាតិដែលមិនអាចបំភ្លេច បាន។

사진3

រូបទី3 បបរត្រីទឹកសាបយ៉េតាំង

រឿងដំបូងដែលនឹកឃើញនៅពេលអ្នកគិតពីបញ្ចីមុខម្ហូបនោះគឺ 'បបរត្រីទឹកសាបយ៉េតាំង' ។ បបរត្រី ទឹកសាបយ៉េតាំង គឺជាប្រភេទត្រីទឹកសាបដែលចាប់បានស្រស់ៗពីបឹងយ៉េតាំង ស្ងោរ ទាំងឆ្អឹងបំបែក សាច់ស្ងោរ ជាមួយម្សៅម្ទេសក្រហម និងសណ្តែកសៀង រួចដាក់អង្ករ និងម្សៅ ស៊ុបចូល។ បន្ទាប់​មក ដាក់គ្រឿង​ផ្សំ​ដូច​ជា ខ្ទឹម​បារាំងធំ ខ្ញី ខ្ទឹម​ស ស្លឹកល្ងរ ​ចូល​ក្នុង​ឆ្នាំង​ជាមួយ​នឹង​បន្លែ និង​គីមឈី។ល។​ វា​ជា​អាហារ​ដ៏​ឆ្ងាញ់​មួយ​ក្នុង​ចំណោម​អាហារ​ដ៏​ឆ្ងាញ់ទាំងឡាយ។ ដំបូងខ្ញុំគិតថាវាមានក្លិន ប៉ុន្តែត្រីទឹក សាបមានប្រូតេអុីនល្អច្រើន ហើយបើអ្នកញ៉ាំគ្រឿងក្នុង និងឆ្អឹងទៀតនេាះ រសជាតិនៅចុងមាត់នឹង កាន់តែដិតដាមមិនអាចបំភ្លេចបាន។

សូម្បីតែមនុស្សដែលមិនចូលចិត្តញ៉ាំ បបរត្រីក៏ ធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយនឹងរសជាតិ ដ៏ឆ្ងាញ់ របស់ វាដែរ ប្រសិនបើពួកគេញ៉ាំ 'បបរត្រីទឹកសាបយ៉េតាំង' នៅយ៉េសាន។ ជាពិសេស បើអ្នកបន្ថែមមីសសៃ តូចចូលតែបន្តិចទៀតនោះ ទោះបីជាមិនមានរសជាតិខុសគ្នាច្រើនក៏ ដោយអ្នកនឹងញាំុវាបោសអស់ ពីចាន។ បើញាំុជាមួយគ្រឿងសមុទ្រទៀតនោះមិនដឹងជាល្អ យ៉ាងណា។

사진4

រូបទី 4 ពោះវៀនគោអាំង ស៊ាមដារី

បន្ទាប់យើងមកក្រឡេកមើល ពោះវៀនគោអាំង ស៊ាមដារីរបស់តំបន់ ស៊ាមក្យូ ដែលមានប្រវត្តិក្នុងការ ប្រើធ្យូងសម្រាប់អាំងសាច់តាំងពី 40 ផ្លាយឆ្នាំមុនមក។ ពោះវៀនគោអាំង ជាមួយនឹង គ្រឿងដែល លាយស្រាប់ ដាក់អាំងនៅលើខ្ទះ ពុះតិចៗ ពេលទំពារទៅមានរសជាតិ ស្វិតតិចៗ និងឆ្ងាញ់។

ដំបូង​វារាងស្វិត ប៉ុន្តែ​កាន់​តែ​ទំពាកាន់តែយូរកាន់​តែ​ឆ្ងាញ់ និងចេះតែចង់ទំពារវា។ ពោះវៀនគោ ដែល មនុស្សទូទៅចូលចិត្តតាំងពីបុរាណកាលមក ពេលនេះបានក្លាយជាអាហារសុខភាព និងមានកាឡូរី ទាប ដែលមនុស្សទូទៅពេញនិយម និងចូលចិត្ត។ ជាងនេះទៀតនោះគឺ ពោះវៀន គោអាំង ស៊ាមក្យូ ត្រូវបានគេ ចម្អិនឡើងដោយ គ្រឿងផ្សំស្រស់ៗ និងរូបមន្តពិសេសដែលបាន បន្សល់ទុកពីជំនាន់មួយ ទៅជំនាន់មួយ ដូច្នេះហើយបានជាមានភ្ញៀវមកបរិភាគមិនឈប់ឈ។

사진5

រូបទី 5 ម្ហូបប្រពៃណីកូរ៉េ

បន្ទាប់ពីបានឃើញបឹងយ៉េតាំង ដ៏ពណ៌ខៀវស្រងាត់ហើយ តោះយើងនាំគ្នាទៅទស្សនាព្រៃភ្នំ! “ម្ហូប ប្រពៃណីកូរ៉េ” ដែលចម្អិនដោយប្រើមើមរឹសឈើដដុក ដែលដុះនៅលើដីដ៏មានជីវជាតិតាមជើង ភ្នំដុកស៊ុង ដ៏ស្រស់ស្អាត។ ដដុកត្រូវបានគេស្គាល់ថាជា អាហារសុខភាព យិនសិុនភ្នំទី 2។ បន្ទាប់ពី ឡើងភ្នំដុកស៊ុងរួច អ្នកអាចមកភ្លក់រសជាតិ “ម្ហូបប្រពៃណីកូរ៉េ” ដែលមានរសជាតិឆ្ងាញ់ និងសុខភាព ល្អ។ ដដុកក៏ត្រូវបានយក មកធ្វើជាអាហារបន្ទាប់បន្សំយ៉ាងច្រើនផងដែរ។ ភ្នំដុកស៊ុងជា ភ្នំដែលមាន បរិយាកាសល្អបរិសុទ្ធ ដូចនេះ ហើយនៅពេលដែលអ្នកញាំបន្លៃ និងមើមដែលដុះនៅជំរាលភ្នំអាច ធ្វើ អោយអ្នកមានអារម្មណ៌ស្រស់ស្រាយ ពោរពេញដោយថាមពលទាំងក្នុងមាត់ ខ្លួន និងចិត្តរបស់អ្នក។ អ្នកនឹងមិនអាចស្គាល់ពីអារម្មណ៌បែបនេះ នោះទេបើអ្នកមិនបានបរិភោគវាដោយផ្ទាល់។

사진6

រូបទី 6 បាយស៊ុបយ៉េសាន

នៅយ៉េសាន ផ្សារប្រពៃណីបើករៀងរាល់ 5 ថ្ងៃម្តង។ នៅថ្ងៃនោះ ភោជនីយដ្ឋាន គុកប៉ាប (បាយស៊ុប) ជាភាពមមាញឹកជាងគេ។ គ្រាន់តែមួយស្លាបព្រានៃទឹកស៊ុប ដែលលាយជាមួយ គ្រឿងផ្សេងៗដូចជា ខ្ទឹមបារាំង ខ្ទឹមស ហើយរំងាស់ជាមួយនឹងឆ្អឹងគោ ធ្វើអោយអ្នកពេកចិត្តយ៉ាងខ្លាំងជាមួយ នឹងរសជាតិ ហឹលតិចៗរបស់វា។ វាច្រើន តែកាន់តែញាំកាន់តែឆ្ងាញ់ និងភ្លេចអស់នៅអ្វីដែលនៅជំុវិញខ្លួន។ ក្លែម ជាមួយ នឹងស្រាមាក់កូលីតែមួយកែវ នឹងធ្វើអោយ អ្នកមានសេចក្តីសុខយ៉ាងខ្លាំង។

사진7

រូបភាពទី 7 មីស៊ុបយ៉េសាន

គុកស៊ូ យ៉េសាន (មីស៊ុប) ត្រូវបានធ្វើដោយការសម្ងួតម្សៅស្រូវសាលី និងអំបិលសមុទ្រក្នុងស្រុក ដែលមាន គុណភាពល្អបំផុត នៅសីតុណ្ហភាព និងសំណើមដ៏ល្អបំផុត។ វា​មាន​រសជាតិ​ឆ្ងាញ់ ទន់ និងងាយទំពារ ហើយ​វា​ពេញ​និយម​សម្រាប់​មនុស្ស​គ្រប់​វ័យ​គ្រប់​រដូវ​ទាំង​បួន។ ដាក់ម្ទេសពណ៌បៃតង ជាមួយ គីមឈី ធ្វើអោយមានរសជាតិហឹលតិចៗ ដែលជារសជាតិរបស់ជនជាតិកូរ៉េ។

사진8

រូបភាពទី 8

សាច់គោ ក្វាងសីុ(សាច់គោកូរ៉េ) សំដៅលើសាច់គោកូរ៉េញីឈ្មោល ដែលមានគុណភាពខ្ពស់ នៅ យ៉េសាន ។ ភោជនីយដ្ឋានភាគច្រើនលក់សាច់គោក្វាងសុី ភាគច្រើនគឺចិញ្ចឹម ដោយខ្លួនឯងតាំងពីតូច រហូតដល់ធំ។ នេះ​ហើយ​ជា​មូលហេតុ ​ដែល​តំបន់​នេះ​ទទួល​បានភ្ញៀវមកទស្សនាមិនចេះឈប់ឈរ ទូទាំងប្រទេស។ ម្ចាស់ភោជនីយដ្ឋាន ទាំងអស់មិនចាំបាច់ត្រូវការវិធីអ្វីផ្សេងក្នុងការចំអិននោះទេ ព្រោះ សាច់គោក្វាងសីុ មានរសជាតិឈ្ងុយឆ្ងាញ់រួចស្រេចទៅហើយ។

គ្រាន់តែដាក់សាច់លើឆ្នាំងភ្លាម ក្លិនឈ្ងុយក៏រាលដាលពេញបន្ទប់។ ពេល​ឆ្អិន​ល្មម ខ្ញុំ​ដាក់សាប់មួយ​ដុំ​ចូល​មាត់​ដើម្បី​ភ្លក្សរសជាតិ។ គ្រាន់តែទំពារភ្លាម សាច់គោក៏រលាយចូលទៅក្នុងមាត់? វា​ពិតជាឆ្ងាញ់ ណាស់ ជាពិសេស​ពេល​ញ៉ាំ​ជាមួយ​ស៊ុប​ហឹរ សេន​ជីត​ហ្គូ (​ស៊ុប​ឈាម​គោ)។